សាលាដុនបុស្កូខេត្តកែបត្រូវបានបង្កើតឡើង ក្នុងគោលបំណងចង់ជួយ ទៅដល់យុវជនក្រីក្រ។សាលាដុនបូស្កូខេត្តកែបមានទីតាំងស្ថិតនៅ ភូមិថ្មី ឃុំជ្រៃធំ ខេត្តកែប។សាលានេះមានផ្ទៃដី២ហិចតា និងមានអគារចំនួន៣ខ្នង និងមានសមុទ្រនៅជាប់សាលា ដែលជាទីមនោរម្យបំផុតសំរាប់ ភ្ញៀវទេសចរណ៍ហើយនៅពេលខាងមុននេះ សាលាក៏មានគំរោង សាងសង់សាលាសណ្ឋាគារ និង សាលាបច្ចេកទេសទៀតផង។ហើយនៅសាលាដុនបូស្កូខេត្តកែបក៏មានបើកបង្រៀនសិស្ស ខាងផ្នែកកាត់ដេរ(សិស្សស្រី)ហើយនៅខែតុលា ខាងមុននេះសាលាក៏ត្រៀមទទួលសិស្សផ្នែកទំនាក់ទំនងសង្គម អោយធ្វើការចូលរៀននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ខាងមុខនេះផងដែរ។សំរាប់ប្អូនៗដែលមានបំណងចង់មកសិក្សា នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប សូមមកដាក់ពាក្យប្រលង នៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ ដែលមានកាលបរិច្ឆេតដូចតទៅ៖
- ត្រូវមកដាក់ពាក្យនិងសំភាសនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១១
- ហើយត្រូវធ្វើការប្រលងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០១១។សំរាប់លទ្ធផលប្រលងសាលានិង បញ្ជាក់នៅពេលក្រោយទៀត។
- ត្រូវមកជាមួយឪពុកម្ដាយ រឺអាណាព្យាបាល
- ត្រូវប្រលងជាប់រឺធ្លាក់បាក់ឌុប
- ត្រូនាំមកនូវជាមួយរូបថត ៤ X ៦ ចំនួន៤សន្លឹកនិងសំបុត្រកំណើត និង សៀវភៅគ្រួសារ។
- ពិតជាមានភាពក្រីក្រលំបាកពិតប្រាកដមែន។
2 comments:
សូមសិស្សច្បងកែកំហុសនៅត្រង់អត្ថបទរបស់សិស្សច្បងត្រង់ភូមិ(ថ្មី)មិនមែនភូមិជ្រៃធំនោះទេ។ឯឃុំវិញនោះគឺឃុំព្រៃធំ។
Thanks you, sir. I have done it.
Post a Comment